Order Chef Nak's New Book Now! Deliveries Being Made from the Print House Direct

គម្រោងគាំទ្រសហគ្រិនស្ត្រី ១០ លានដុល្លារដាក់ដំណើរការ

See original article here - https://www.postkhmer.com/សេដ្ឋកិច្ច/គម្រោងគាំទ្រសហគ្រិនស្ត្រី-១០-លានដុល្លារដាក់ដំណើរការ

គម្រោង​ WE Act ដែល​ជា​គំនិត​ផ្តួចផ្ដើម​ថ្មី​ក្នុង​គោល​​បំណង​គាំទ្រ​សហគ្រិន​ស្ដ្រីវ័យ​ក្មេង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ម្សិលមិញ។ THE HOME OF CAMBODIAN CUISINE

ភ្នំពេញៈ​ គម្រោង​ WE Act ដែល​ជា​គំនិត​ផ្តួចផ្ដើម​ថ្មី​ក្នុង​គោល​​បំណង​គាំទ្រ​សហគ្រិន​ស្ដ្រីវ័យ​ក្មេង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ម្សិលមិញ ដែល​​គេ​រំពឹង​ថា​នឹង​ផ្ដល់​អំណាច​​ដល់​សហគ្រិន ​និង​ភាព​ជា​អ្នក​ដឹកនាំ​អាជីវកម្ម​ស្ត្រី​​។

ទោះ​បី​មាន​ការ​ប៉ាន់​ប្រមាណ​ថា ស្ដ្រី​គ្រប់គ្រង​អាជីវកម្ម​ជាង ​៦០ ​​ភាគរយ ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ប៉ុន្តែ​ពួក​គេ​គ្រប់គ្រង​ក្រុមហ៊ុន​ខ្នាត​តូច​ ដែល​មាន​បុគ្គលិក​ចាប់​ពី ​១០ ​នាក់​ ​ឬ​ច្រើន​ជាង​នេះ មាន​តែ​ចំនួន ​២៦ ​ភាគរយ​ប៉ុណ្ណោះ​។

ការ​ប៉ាន់​ប្រមាណ​បង្ហាញ​ថា ​សហគ្រាស​គ្រប់គ្រង​​ស្ដ្រី​​តិច​ជាង​ ​២ ​ភាគរយ​ត្រូវ​បាន​ចុះ​បញ្ជី​ផ្លូវ​​ការ ខណៈ​សហគ្រិន​​ស្ដ្រី​បាន​​ប្រឈម​នឹង​គម្លាត​សេវា​ ព្រម​ទាំង​ឱកាស​​ក្នុង​ការ​គាំទ្រ​ជា​ប្រព័ន្ធ​ជា​តួអង្គ​ក្នុង​សេដ្ឋកិច្ច​។​

WE ​Act ជា​គម្រោង​គំនិត​ផ្តួច​​ផ្ដើម​ថ្មី​របស់​អង្គការ​ USAID ​ដែល​មាន​មូលនិធិ ១០ ​លាន​​ដុល្លារ​ដែល​នឹង​អនុវត្ត​រយៈ​​ពេល ​៥ ​ឆ្នាំ ​ដោយ​អង្គការ ​Pact​ Cambodia​។

គម្រោង​នេះ​នឹង​​ស្វែងរក​ការ​គាំទ្រ​ដល់​​សហគ្រិន​ស្ដ្រី​វ័យ​ក្មេង​​ចាប់​ពី​អាយុ ១៥ ​ឆ្នាំ​ដល់ ​៣៥ ​ឆ្នាំ ដើម្បី​ផ្ដល់​អំណាច​ស្ដ្រី តាម​រយៈ​ការ​គាំទ្រ​គំនិត និង​​​ផ្នែក​​ហិរញ្ញវត្ថុ​។

លោក​ស្រី ​Sabine Joukes នាយក​ប្រចាំ​ប្រទេស​នៅ​អង្គការ ​Pact Cambodia ​និង​ជា​ប្រធាន​គម្រោង ​WE Act បាន​ឲ្យ​ដឹង​ថា ​គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​ដំណើរការ​នៅ​ភូមិសាស្ដ្រ​ទីក្រុង ​ដែល​ចាប់​ផ្ដើម​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​បាត់ដំបង​ ព្រម​ទាំង​សហការ​ជាមួយ​សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា​ និង​គម្រោង​វិនិយោគ​ SHE ព្រម​ទាំង​ការ​បើក​ចំហ​សម្រាប់​សំណើ​គម្រោង​សាធារណៈ​ផង​ដែរ​។ ​

លោកស្រី​​​ថ្លែង​​ថា៖​ «​យើង​ផ្ដល់​អំណាច​ដល់​​សហគ្រិន​ស្ដ្រី យើង​នឹង​ធ្វើ​ការងារ​ជា​មួយ​ដៃគូ ​ដែល​កំពុង​បន្ត​សេវា​​រួច​ហើយ​ដល់​សហគ្រិន​ស្ដ្រីវ័យ​ក្មេង ​​និង​រួម​គ្នា​ជា​ប្រព័ន្ធ​មួយ។ ​យើង​មាន​បំណង​លើក​កម្ពស់​សហគ្រិន​ស្ដ្រី​ទាំង​អស់​ នៅ​ក្នុង​ការ​គាំទ្រ​ពួក​គេ​ឆ្ពោះ​ទៅ​រក​កំណើន និង​ភាព​ជោគជ័យ​»។​

គម្រោង WE Act នឹង​ធ្វើ​ ការងារ​​ជា​មួយ​ស្ដ្រីវ័យ​ក្មេង​​នៅ​តាម​សាលា​​មធ្យម​សិក្សា ហើយ​នឹង​ជំរុញ​​ឲ្យ​ពួក​គេ​ចូលរួម​ក្នុង​សកម្មភាព​ដែល​លើក​កម្ពស់​ជំនាញ​​សហគ្រិន​ដែល​ជំនាញ​ទាំង​​នេះ​នឹង​មាន​តម្លៃ​នៅ​ក្នុង​ទិសដៅ​អាជីព​ណា​មួយ​ដែល​ពួក​គេ​ទទួល​យក​។​​

លោកស្រី ឡាំ គីម​ឡេង ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ សហគ្រាស​ធុន​តូច និង​មធ្យម​ និង​សិប្បកម្ម​នៅ​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​បាន​ស្វាគមន៍​គម្រោង​ថ្មី​នេះ​ដែល​គាំទ្រ​សហគ្រិន​ស្ដ្រី​វ័យ​ក្មេង​ ខណៈ​វា​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​

លោក​ស្រី​បន្ត​ថា​៖ «យើង​ត្រូវ​ការ​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ ដៃគូ​អភិវឌ្ឍន៍​ទាំង​អស់ ​ដូចជា​ Pact Cambodia ហើយ​យើង​​សង្ឃឹម​ថា សហគ្រិន​នឹង​បង្កើន​ជំនាញ​របស់​ពួកគេ និង​ការ​គ្រប់គ្រង​ ព្រម​ទាំង​​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ដល់​​ក្រុមហ៊ុន​​របស់​​ពួក​គេ​ឲ្យ​ក្លាយ​ជា​​​ក្រុមហ៊ុន​​ ផ្លូវការ​មាន​ស្ដង់ដារ​»​។

លោក​ស្រី​បន្ត​ថា ​រដ្ឋាភិបាល​កំពុង​ព្យាយាម​​ក្នុង​ការ​​លើក​កម្ពស់ SME ​​ដោយ​អនុវត្ត​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ លោកស្រី​បន្ថែម​ថា៖ ​«​នេះ​​នឹង​រួម​ចំណែក​ដល់​ សេដ្ឋកិច្ច​របស់​កម្ពុជា»​។

លោក​ស្រី​ រស់​ រតនៈ ស្ថាបនិក​​មុខ​ម្ហូប​ខ្មែរ Rotanka-Home ដែល​ទើប​នឹង​ចាប់​ផ្ដើម​អាជីវកម្ម​របស់​លោកស្រី​កាល​ពី​ឆ្នាំ​មុន បាន​ឲ្យ​ដឹង​​បន្ត​ថា គម្រោង We Act នឹង​ដើរ​តួនាទី​​ដ៏​សំខាន់ ក្នុង​ការ​គាំទ្រ សហគ្រិន​វ័យ​ក្មេង សម្រាប់​​ជំរុញ ការ​ដោះ​ស្រាយ​បញ្ហា​ ព្រម​ទាំង​អ្នក​ជំនាន់​ក្រោយ​នៃ​បណ្ដាញ​អាជីវកម្ម និង​​ក្រុមហ៊ុន​។​

លោកស្រី​ថ្លែង​ថា​៖ «​យើង​នឹង​ទទួល​បាន​​បណ្ដាញ​អាជីវកម្ម​ជា​​ច្រើន​​ដែល​​​រៀន​សូត្រ​​អំពី​របៀប​ក្នុង​ការ​​ដោះស្រាយ​បញ្ហា​ និង​ការ​ជំរុញ​ពី​អ្នក​ជំនាន់​ក្រោយ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​នេះ»។

លោក​ស្រី​បញ្ជាក់​ថា​៖ «​ដោយ​មាន​គម្រោង We Act យើង​នឹង​មិន​​មាន​អារម្មណ៍​ឯកោ​ក្នុង​ការ​​បង្កើត​​អាជីវកម្ម​ដំបូង​ជា​មួយ​​នឹង​គំនិត​អាជីវកម្ម​ណា​មួយ​​នោះ​ទេ»៕LA​